Sunday, May 6, 2012

ប្រាក់ អរុណ ​ម្ចាស់​​បទ «ផ្សារ​ជាវ​ដួង​ចិត្ត» ​អ្នក​ចម្រៀង​ថ្មី​មិន​ប្រកាន់​ផលិត​កម្ម​

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:២៨

លោក​ប្រាក់ អរុណ

លោក​ប្រាក់ អរុណ


រាជធានីភ្នំពេញ ៖ ​លោក​ប្រាក់ ​អរុណ ​ក្នុង​វ័យ​២៦​ឆ្នាំ ​ជាតារា​ចម្រៀង​​ទើបរះថ្មី​​តាម​រយៈ​​ការ​ហ្វឹក​ហាត់​​រៀន​ច្រៀង​នៅ​តាម​ ក្លឹប​សិល្បៈ​ និង​​តាម​រយៈ​ការ​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​ជ័យ​លាភី​​លេខ​១ ក្នុង​កម្ម​វិធី​តារា​មាស​តន្ត្រី​​នៃ​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ កាលពី​​ឆ្នាំ២០០៨ ។ ​លោក​មាន​ស្រុក​កំណើត​​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ​ឪពុក​ឈ្មោះ​​មិន កុយ ម្តាយ​ឈ្មោះ​​ប៊ិន យីម មាន​បង​ប្អូន​៦​នាក់ ​ស្រី​៣ ប្រុស​៣ ​លោក​ជា​កូនច្បង​​នៅ​ក្នុង​គ្រួសារ​ ឪពុក​ម្តាយ​​ជា​កសិ​ករ ។
​លោក​ប្រាក់ ​អរុណ បាន​ចាក​ចេញ​ពី​ស្រុ​ក​កំណើត​​ពី​ឪពុក​ម្តាយ​បង​ប្អូន​មក​រស់​នៅ​​​ក្នុង​ ទីក្រុង​ភ្នំពេញ កាលពីឆ្នាំ​២០០៥ ​ដើម្បី​បន្ត​ការ​សិ​ក្សា ។ ​ពេល​នេះ​លោក​​កំពុង​សិក្សា​នៅ​​សាកល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប​ឆ្នាំ​ទី២ ផ្នែក​គ្រប់​​គ្រង។ ​លោក​ប្រាក់ អរុណ ​​បាន​​ប្រឡង​ជាប់​លេខ​១ ផ្នែក​​ចម្រៀង​សម័យ​ក្នុង​កម្ម​វិធី​តារា​មាសតន្ត្រី​​នៃ​ស្ថានីយ​ទូរទស្សន៍ ​​ប៉ុស្តិ៍​លេខ​៥ ​ហើយ​ក៏​​​បាន​ចាប់​​អាជីព​​ជាតារា​ចម្រៀង​​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ផ្ទះ​ ម៉ែ​ក្មេក ក្រោយ​មក​បាន​ប្តូរ​មក​ចម្រៀង​នៅ​​ភោជនីយ​ដ្ឋាន​តារា​ស្ប៉ា​ ក្បែរ​សាលា​បាក់​ទូក​​រាល់​​រាត្រី ។ ទាំង​នៅ​ក្នុង​ភោជនីយ​​ដ្ឋាន និង​ច្រៀង​នៅ​លើឆាកប្រគំ​តន្ត្រី​ចុង​​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្សន៍​នានា ​និង​ច្រៀង​ថត​​សំឡេង​ចូល​ស៊ីឌី​លោក​ប្រាក់ អរុណ ​ជ្រើស​រើស​​តែ​បទ​ដែល​ជា​កេរដំណែល​របស់​រៀម​ច្បង​លោក​តា​ ស៊ិន ស៊ីសាមុត ។ ​បទ​ចម្រៀង​ដែល​​លោក​ចូល​ចិត្ត​ជាង​គេ​នោះ គឺ​បទ «សុំ​ផ្ទះ​អូន​ជ្រក» ​របស់​លោក​​​តា ស៊ិន ស៊ីសាមុត និង​បទ «ភ្នំ​ភ្លើង​ស្នេហា»របស់​លោក​​សុះ ម៉ាត់ ។ ​ក្រៅពី​ច្រៀង​​​​បទពី​សម័យ និង​​មុន​ថត​សំឡេងចូល​ស៊ីឌី​ឱ្យ​​ផលិត​កម្ម​ក្រៅ​ប្រទេស​​លោកប្រាក់ អរុណ ​ក៏​មាន​បទ​​ថ្មីៗ​​របស់​កវី​និពន្ធ​ខ្មែរ​ដូចជា​បទ «ផ្សារ​ជាវ​ដួង​​ចិត្ត» ដែល​​ជា​ស្នាដៃរបស់​លោក​ឆោម មន្នីជោតិ ​ជាអ្នក​​​និពន្ធ​​ទំនុក​ច្រៀង​។ បទ​នេះ​​លោក​ច្រៀង​ឱ្យ​ផលិត​កម្ម​ជ្រលង​បុព្វតា ក្រៅពី​នេះ​​នៅ​​មាន​បទ «ទឹក​ចិត្ត​វរ​កងទ័ព» បទ «ចិត្ត​ខ្មែរ​តែ​មួយ​» បទ «បណ្តាំ​ឪពុក​ម្តាយ» ដែល​ជា​បទ​របស់​លោក​អាត ទាន​មេត្តា ជា​អ្នក​និពន្ធ ។ ​
កំលោះខ្ពស់​សង្ហារ​១,៧០​ម៉ែត្រ​រូប​នោះ​​ ក្រៅពី​​ច្រៀង​នៅ​តាម​​ភោជនីយដ្ឋាន​ និង​ច្រៀង​ថត​សំឡេង​ចូល​ស៊ីឌី​​ និង​ច្រៀង​ជា​កិត្តិ​យស​​នៅ​លើ​ឆាក​ប្រគំតន្ត្រី​​ចុង​សប្តាហ៍តាម​ស្ថានីយ​ ទូរទស្សន៍​​នានា​​ដូចជា​ប៉ុស្តិ៍​លេខ​៥ ​ប៉ុស្តិ៍​លេខ​៩ ប៉ុស្តិ៍​លេខ​៣ ​ប៉ុស្តិ៍​បាយ័ន ​និង​ប៉ុស្តិ៍ CTN លោក​ក៏​​ជា​តារា​សម្តែង​​ថតស្ប៉ត​ និង​ថត​កាយ​វិការ​ខារ៉ាអូខេ​​តាម​បទ​ចម្រៀង​​របស់​ខ្លួន​ច្រៀង​ផង​ដែរ ។ លោក​ប្រាក់ អរុណ ​ម្ចាស់​បទ «ផ្សារ​ជាវ​ដួង​ចិត្ត» ថ្វី​ដ្បិត​តែ​​ពេល​នេះ​លោក​មិន​ទាន់​អាច​ក្រសោប​បេះដូង​អ្នក​ស្តាប់​នៅ​ ក្នុង​ប្រទេស​​បាន​ច្រើន​ក៏​ពិត​មែន តែនៅ​ ​ក្រៅ​​ប្រទេស​លោក​ទទួល​​បាន​ការ​គាំទ្រ​​ពី​បង​ប្អូនខ្មែរ​រស់នៅ​ឯ​ក្រៅ​ ប្រទេស​ជា​ច្រើន​ព្រោះ​​ទឹក​ដម​សំឡេង​របស់​លោកច្រៀង​បាន​ពីរោះ​​រណ្តំ​ចិត្ត ​គួរ​ឱ្យ​ចង់​ស្តាប់​មិន​ចេះ​ជិន​ណាយ ។
​ទាក់​ទង​នឹង​ជីវិត​ផ្ទាល់​ខ្លួន​លោក​ប្រាក់ អរុណ បាន​​ឱ្យ​ដឹង​ថា នៅ​ថ្ងៃអនាគត​លោក​ចង់​ចាប់​អាជីព​ជា​តារា​ចម្រៀង​​ល្បីឈ្មោះ ហើយ​ចង់​ក្លាយ​ជាអ្នក​ជំនួញ ។ ​លោកថា ពេល​នេះ​មិន​​ទាន់​គិត​រឿង​ស្នេហា​​នោះ​ទេ ខំសិក្សា​សិន ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews