Monday, May 7, 2012

កម្មវិធី​ប្រកួត​​តារា​ចម្រៀង​ឯក The I dol បេះ​ដូង​ខ្មែរ​ឆ្នាំទី​3

ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៥

ក្នុងកម្មវិធី​ប្រកួត​​តារា​ចម្រៀង​ឯក The I dol បេះ​ដូង​ខ្មែរ​ឆ្នាំទី​3
ក្នុងកម្មវិធី​ប្រកួត​​តារា​ចម្រៀង​ឯក The I dol បេះ​ដូង​ខ្មែរ​ឆ្នាំទី​3


​រាជធានីភ្នំពេញ ៖ ​រយៈពេល​ចំនួន​២​ឆ្នាំ​កន្លង​មក​ហើយ​ដែល​​​កម្មវិធី​ប្រកួត​ដ៏​អ​សា្ច​រ្យ​ នេះ​បាន​ប្រារព្ធធ្វើ​ឡើង ហើយ​ក៏​ជា​មាគ៌ាសិល្បៈ​​មួយដែល​ផ្ដល់​នូវ​វេទិកា​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​បំពេញ​ឱ្យ​ក្ដី​ស្រមៃ ជា​ពិសេស​យុវវ័យ​ខ្មែរ​បាន​បំពេញ​នូវ​បំណងប្រាថ្នារបស់​ខ្លួន​ក្នុង​ការ​ ក្លាយ​ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​ពេល​អនាគត ។
​ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​​ស្រា​បៀរអង្គរ​ ចូលរួម​ឧបត្ថម្ភ​ពីស្ករ​គ្រាប់Parrot Menton ស្ករ​កៅស៊ូ KidKid ភេសជ្ជៈ Pepsi ភេសជ្ជៈ Sting និង​សហការឧ​ប​ត្ថ​ម្ភ​កម្មវិធី​ពី   I-friend Entertainment ស្ទូ​ឌី​យ៉ូ Plusmax  គ្រឿងសំអាង KMA ផ្សារទំនើបផា​រ៉ា​ហ្គ​ន​សម្ផស្ស​ភេ សម្អាងការ និង Salon ផលិតកម្ម​រំដួល កម្មវិធី​ប្រកួត​តារាចម្រៀង​ឯក ​The Idol ឆ្នាំ​ទី​៣ បាន​ចាប់ផ្ដើមឡើង​ដោយ​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថភាព ទេព​កោសល្យ​​ទឹកដម​សំនៀង បាន​ចូលរួម​ចុះ​ឈ្មោះ​ដាក់​ពាក្យ​ ក៏​ដូច​ជា​បញ្ចេញ​សមត្ថភាព​ចំពោះ​មុខ​គណៈកម្មការ​តាម​កាលបរិច្ឆេទ និង​ទីកន្លែង​ដូច​ខាង​ក្រោម​នេះ ។
ខេត្ដបាត់ដំបង នៅ​ថ្ងៃ​ទី​៩ ​ឧសភា​ នៅ​សាកល​​វិទ្យាល័យ​បាត់ដំបង​ ខេត្ដសៀមរាប ថ្ងៃ​ទី​១២ ឧសភា នៅ​សាល​ Museum សារមន្ទី​រ​ជាតិ​អង្គរ ខេត្ដកំពង់ចាមថ្ងៃ​ទី​១៦ ឧសភា នៅ​សណ្ឋា​គារ៧​មក​រារុងរឿង និង​​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ឧសភា​ នៅ​ផ្សារ​ទំនើបផា​រ៉ា​ហ្គ​ន ។ ប្រជា​​ពល​​រដ្ឋ​ខ្មែរ​ទោះជា​មាន​ទីលំនៅ​ ឬ​ធ្វើការ​នៅ​ខេត្ដ​ណា​មួយ ហើយ​មាន​បំណង​ចង់​ចូលរួម គឺ​អាច​ដាក់​ពាក្យនៅ​តាម​ខេត្ដ ឬរាជធានី​ដែល​នៅ​ជិត​កន្លែង​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​ផា្ទ​ល់ដែល​នេះ​គឺជា ​លក្ខ​ខណ្ឌ​ដ៏​ពិសេស​ក្នុង​កម្មវិធី​ប្រកួត​នា​ឆ្នាំ​នេះ ឬ​ប្រសិន​បើ​មាន​សមត្ថភាព ​ប៉ុន្ដែ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​នៅ​ខេត្ដណាមួយ ​ព្រមទាំង​មាន​បំណង​ជឿ​ជាក់​ចំពោះ​សមត្ថភាព​របស់​ខ្លួ​ន​អាច​ដាក់​ពាក្យ​​ ប្រកួត​នៅ​ខេត្ដ​បន្ដបន្ទាប់​តាម​ការបរិ​ច្ចេ​ទ​ដែល​បាន​រៀប​រាប់​ខាងលើ​ ។
នេះ​ជា​កម្មវិធី​ប្រកួត​ដ៏​ធំ និងអ​សា្ច​រ្យ​ប្រចាំឆ្នាំ​ដោយ​ពានរង្វាន់​សរុប២០.០០០.០០០រៀល ហើយ​អ្វី​ដែល​អស្ចារ្យ​ព្រមទាំង​ជា​បំណង​ប្រាថ្នា​របស់​បេក្ខជន បេ​ក្ខ​នារី​គ្រប់​ៗ​រូប​នោះ​គឺ​ The I dol ៤​រូប​ចុង​ក្រោយ នឹង​មានការ​ចេញ​ជា​អាល់​ប៊ុ​ម​ចំរៀង​ផ្ទាល់ខ្លួន ព្រមទាំង​ឱកាស និង​កា​ងារ​ជា​ច្រើន​ទៀតដូច The I dol ឆ្នាំ​ទី​១ និង​ទី​២ គឺ​បាន​ចូលរួម​ច្រៀង​ក្នុង​តន្ដ្រី​ស្រា​បៀរ​អង្គរទូ​ទាំង​ខេត្ដ​-ក្រុង ការ​ចូលរួម​សម្ដែង​ជាកិត្ដិយស​នៅ​ព្រះរាជាណាចក្រ​ថៃ​ជាដើម ​។
សូម​​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវវ័យ​ដែល​​ស្នេហា​វិស័យ​ចម្រៀង​ចូលរួម​ដាក់​ពាក្យ​ប្រកួតប្រជែង​ ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​អោយ​បាន​ច្រើន​កុះករដើម្បី​បំពេញ​បំណង​ ប្រាថ្នា​របស់អ្នក​ក្លាយ​ជា​​ការ​ពិត​ ជា​ជាង​យក​ពេលទំនេរ​ពី​ការងារ ការ​សិក្សា​ទៅ​សេពគប់​អំពើ​ពា​លា​អាវា​សែ​ ឬ​បង្ក​ជា​បញ្ហា​ចំពោះសង្គម​ជាតិ​ ។ ​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ទៅ​ដាក់​ពាក្យ​ដោយ​ខ្លួនឯង​ផ្ទាល់ ព្រោះ​អ្នកត្រូវ​បញ្ចេញ​សមត្ថភាព​ភ្លាម​ក្រោយ​​បំពេញបែបបទ​ដាក់​ពាក្យ​ រួចរាល់ដើម្បី​ឱ្យ​គណៈកម្មការ​បាន​ពិចារណា​ចំពោះសមត្ថ​ភាព​ទឹកដម​សំនៀង​របស់ ​ខ្លួនឈាន​​​ចូល​ក្នុង​វគ្គ​បន្ដ​ទៀត​បាន​ឬទេ ​៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews